កំពុងមានការ Viral ពេញបណ្តាញសង្គមក្នុងប្រទេសថៃ ក្រោយពេលអតីតបេក្ខភាពប្រកួតប្រជែងនៅក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Thailand រដូវកាលទី ៣ កញ្ញា បៀរ៍ ផាត់សៈរៈណាន់ ឬ បៀរ៍ ឌឹវ៉យ បានគ្រងឈុតជាតួអង្គព្រះនាងព្រិលស។ យោងតាមរយៈការបង្ហោះរូបនៅលើបណ្តាញសង្គម Instagram របស់តារាចម្រៀងស្រីរូបនេះ ដែលស្ថិតនៅក្នុងតួអង្គជាព្រះនាង ព្រិលស របស់ Disney បាននឹងកំពុងឆក់យកបេះដូងបុរសៗជាច្រើននាក់ ឱ្យធ្លាក់ក្នុងអន្លង់ស្នេហ៍របស់នាង។
យ៉ាងណាមិញ បើតាមការសង្កេតទៅលើការស្លៀកពាក់របស់នាង ឃើញថា មានការច្នៃប្រតិដ្ឋបន្តិចបន្តួចទៅលើតួឈុតមួយនោះ ដោយនៅក្នុងតួឈុតទាំងមូល មានបង្ហាញរូបរាងដ៏ស្រលូន អមជាមួយនឹងស្បែកសខ្ចីដ៏ទាក់ទាញ។ ទន្ទឹមនឹងនេះ ការបង្ហាញរូបរាងដ៏ស៊ិចស៊ីរបស់នាង គឺទទួលបានទាំងការសាទរ និងការរិះគន់ពីអ្នកលេងប្រព័ន្ធអ៊ីនធឺណិតនៅក្នុងប្រទេសថៃជាដើម។
គួរឱ្យដឹងបន្ថែមថា កញ្ញា បៀរ៍ ផាត់សៈរៈណាន់ ធ្លាប់បានចូលរួមប្រកួតនៅក្នុងកម្មវិធី The Voice Thailand រដូវកាលទី ៣ និងប្រកួតដល់ត្រឹមវគ្គ ណក់អៅ (Knockout) ប៉ុណ្ណោះ៕