កាលពីថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៥ ផលិតកម្ម ផ្លេឌីស អ៊ីនធឺធេនមិន (PLEDIS Entertainment) បានចេញសេចក្តីប្រកាសថា វ៉នអ៊ូ (Wonwoo) សមាជិកក្រុមចម្រៀង សេវិនធីន (SEVENTEEN) កំពុងត្រៀមខ្លួនចូលបម្រើក្នុងជួរទាហាននៅថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៥ ខាងមុខនេះហើយ។

ជាមួយគ្នានេះ នៅក្នុងសេចក្តីប្រកាសរបស់ផលិតកម្ម ផ្លេឌីស អ៊ីនធឺធេនមិន (PLEDIS Entertainment) បានឱ្យដឹងទៀតថា តារាចម្រៀងប្រុសរូបនេះនឹងមិនមានសកម្មភាពអ្វីទាំងអស់ជាមួយសមាជិកក្រុមផ្សេងទៀត តួយ៉ាងដូចជា ព្រឹត្តិការណ៍ ថេខេតថេ ផល ណតថេ ធូសាវស្ហឹនធ្វិនធីហ្វាយ (Tecate Pa’l Norte 2025) ដែលកំពុងនឹងមកដល់ឆាប់ៗខាងនាពេលខាងមុខនេះ និង Fan Meeting នៅឯប្រទេសជប៉ុនក្នុងខែមេសា រួមទាំងសកម្មភាពផ្សេងៗទៀតផងដែរ។  

គួរឱ្យដឹងថា វ៉នអ៊ូ (Wonwoo) នឹងក្លាយទៅជាសមាជិកទីពីរ ដែលចូលបម្រើក្នុងជួរទាហានបន្ទាប់ពី ចុងហាន់ (Jeonghan) ដែលបានចូលកាលពីអំឡុងខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅ៕