យុវជនម្នាក់ ជិះម៉ូតូគេចពីសមត្ថកិច្ច ជ្រុលទៅបុករថយន្តតាក់ស៊ី Wow Now រួចរត់គេចខ្លួនបាត់ស្រមោល

National • March 27, 2025
យុវជនម្នាក់ ជិះម៉ូតូគេចពីសមត្ថកិច្ច ជ្រុលទៅបុករថយន្តតាក់ស៊ី Wow Now រួចរត់គេចខ្លួនបាត់ស្រមោល

ភ្នំពេញ៖ 

យុវជនម្នាក់សង្ស័យជាមុខសញ្ញាគ្រឿងញៀន បានជិះម៉ូតូកូនទា ចេញពីភូមិបឹងឈូក ត្រូវបានសមត្ថកិច្ចដេញ រហូតជិះទៅបុករថយន្តតាក់ស៊ី Wow Now ដែលកំពុងចតលើចិញ្ចើមផ្លូវ បណ្ដាលឲ្យរងការខូចខាត រួចក៏បានទុកម៉ូតូចោល រត់គេចខ្លួនចូលទៅក្នុងមន្ទីពេទ្យ ព្រះកុសុមៈ បាត់ស្រមោល  បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ៨និង៤០នាទីយប់ ថ្ងៃពុធទី ២៦ ខែមិនា ឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវ ២៧១ ត្រង់ចំណុចមុខមន្ទីពេទ្យ ព្រះកុសុមៈ ស្ថិតក្នុងសង្កាត់ ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញយុវម្នាក់ជិះម៉ូតូ ប្រភេទ កូនទា ពណ៌ សូកូឡា ពាក់ស្លាកលេខ ភ្នំពេញ 1FF-7335 ចេញពីភូមិបឹងឈូក លុះជិះមិនទាន់បានប៉ុន្មានផង ត្រូវបានកម្លាំងសមត្ថកិច្ច ដែលសង្ស័យថា ជាសមត្ថកិច្ចមន្ទីប្រឆាំងគ្រឿងញឪន បានជិះដេញតាមពីក្រោយស្រែកឲ្យ ឈប់ តែបុរសខាងលើមិនព្រមឈប់ទេ បានបន្ថែមល្បឿនជិះរត់ រួចក៏ជ្រុលទៅបុករថយន្តតាក់ស៊ី Wow Now ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2CB-1720 ដែកកំពុងចតលើចិញ្ចើមផ្លូវ បណ្ដាលឲ្យរងការខូចខាត តិចតួច រួចក៏បានទុកម៉ូតូចោល រត់គេចខ្លួនចូលទៅក្នុងមន្ទីពេទ្យ ព្រះកុសុមៈ បាត់ស្រមោល ។  

ក្រោយពេលកើតហេតុ សមត្ថកិច្ច មូលដ្ឋានបានចុះមកដល់ ក៏បានយកម៉ូតូទៅរក្សាទុកបណ្ដោះអាសន្ន រង់ចាំដោះស្រាយជ្រាវបន្ត ដោយឡែក រថយន្ត តាក់ស៊ី Wow Now បានត្រឹមតែយករថយន្តទៅជួយជុលខ្លួនឯង ៕ 








x Enlarged Image