ខួប 10 ឆ្នាំនៃការបំផ្លិចបំផ្លាញដោយគ្រោះរញ្ជួយដីនៅប្រទេសនេប៉ាល់

International • April 22, 2025
ខួប 10 ឆ្នាំនៃការបំផ្លិចបំផ្លាញដោយគ្រោះរញ្ជួយដីនៅប្រទេសនេប៉ាល់

ថ្ងៃសុក្រ ទី25 ខែមេសាខាងមុខ គឺជាថ្ងៃខួបគម្រប់ 10 ឆ្នាំនៃគ្រោះរញ្ជួយដីកម្រិត 7.8 រិចទ័រ ដែលបានវាយប្រហារប្រទេសនេប៉ាល់ និងបានសម្លាប់ជិវិតមនុស្សរាប់ពាន់នាក់។ គ្រោះរញ្ជួយដីផ្ទួនៗ បានសម្លាប់ជិវិតមនុស្ស 9.000 នាក់ ប្រមាណ 22.000 នាក់ទៀតរងរបួស និងបំផ្លិចបំផ្លាញលំនៅដ្ឋានប្រមាណ 900.000 ខ្នង។ អង្គការសហប្រជាជាតិបានរៃអង្គាសប្រាក់បានត្រឹមតែ 13 ភាគរយនៃចំនួនទឹកប្រាក់សរុបដែលត្រូវការ គឺចំនួន 423 លានដុល្លារ ដើម្បីជួយប្រទេសនេប៉ាល់ ខណៈដែលរដ្ឋាភិបាលប្រទេសនេប៉ាល់បាននិយាយថា ប្រទេសនេប៉ាល់ នឹងត្រូវការប្រាក់យ៉ាងហោចណាស់ 2 ពាន់លានដុល្លារ ដើម្បីសាងសង់ផ្ទះ មន្ទីរពេទ្យ ការិយាល័យរដ្ឋាភិបាល និងអគារប្រវត្តិសាស្ត្រ ឡើងវិញ។





x Enlarged Image