អគ្គលេខាធិការអង្គការណាតូបានបញ្ជាក់កាលពីថ្ងៃពុធ ទី2 ខែមេសាថា សម្ព័ន្ធមិត្តអង្គការណាតូបានសន្យាផ្តល់ជំនួយផ្នែកយោធាចំនួន 20 ពាន់លានអឺរ៉ូ ដែលស្មើនឹងប្រមាណ 21.65 ពាន់លានដុល្លារអាមេរិក សម្រាប់ប្រទេសអ៊ុយក្រែនក្នុងរយៈពេល 3 ខែដំបូងនៃឆ្នាំ 2025 នេះ។ គួរបញ្ជាក់ផងដែរថា រដ្ឋមន្ត្រីការបរទេសមកពីបណ្តាប្រទេសសម្ព័ន្ធមិត្តអង្គការណាតូ នឹងជួបប្រជុំគ្នានៅទីក្រុងប្រ៊ុចសែលនៅថ្ងៃព្រហស្បតិ៍ ទី3 រហូតដល់ថ្ងៃសុក្រ ទី4 ខែមេសា ដើម្បីពិភាក្សាអំពីការគាំទ្របន្ថែមទៀតសម្រាប់ប្រទេសអ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានក្នុងរយៈពេលជាងបីឆ្នាំរបស់ប្រទេសរុស្ស៊ី។