លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅសេតវិមានកាលពីថ្ងៃពុធ ទី23 ខែមេសាថា ការកាត់បន្ថយពន្ធណាមួយដែលដាក់លើប្រទេសចិន នឹងអាស្រ័យលើសកម្មភាពរបស់មេដឹកនាំប្រទេសនោះ។ ទន្ទឹមនឹងនេះ លោកប្រធានាធិបតី ត្រាំ ក៏បានបញ្ជាក់ថា ពន្ធ 25 ភាគរយ លើរថយន្តដែលនាំចូលពីប្រទេសកាណាដាទៅកាន់សហរដ្ឋអាមេរិកអាចនឹងកើនឡើង ដោយថា អាមេរិកមិនចង់បានរថយន្តរបស់កាណាដាទេទេ អាមេរិកចង់បង្កើតរថយន្តដោយខ្លួនឯង ។