ក្រុមអ្នកជួយសង្រ្គោះបានប្រមូលផ្តុំគ្នានៅទីតាំងផ្ទុះ ខណៈដែលភ្លើងកំពុងបន្តឆាបឆេះ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសអ៊ីរ៉ង់បានឲ្យដឹងថា ការផ្ទុះដែលបណ្តាលមកពីសារធាតុគីមីនេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ 28 នាក់ និងប្រមាណ 700 នាក់ផ្សេងទៀតរងរបួស។ គួរបញ្ជាក់ផងដែរថា ការផ្ទុះដែលវាយប្រហារទីក្រុងកំពង់ផែ (សាហីដ រ៉ាជី) ផ្ទុះឡើងនៅពេលដែលប្រទេសអ៊ីរ៉ង់ ចាប់ផ្តើមកិច្ចចរចាកម្មវិធីអាវុធនុយក្លេអ៊ែរជុំទីបីជាមួយសហរដ្ឋអាមេរិកក្នុងប្រទេសអូម៉៨ង់។