ប៉ូលីសប្រទេសកេនយ៉ាបានរកឃើញសាកសពមនុស្ស 2 នាក់ និងបានជួយសង្គ្រោះមនុស្ស 57 នាក់ផ្សេងទៀតនៅព្រះវិហារមួយកន្លែងភាគខាងលិចប្រទេសកេនយ៉ា។ ប្រតិបត្តិការជួយសង្គ្រោះត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមគ្រួសារជនរងគ្រោះបានសម្រុកចូលព្រះវិហារ ទាមទារយកសាកសពសាច់ញាតិរបស់ពួកគេ ដែលបានស្លាប់នៅក្នុងព្រះវិហារ។ គួរបញ្ជាក់ផងដែរថា ប្រតិបត្តិការជួយសង្គ្រោះនេះ ក៏ធ្វើឡើងពីរឆ្នាំបន្ទាប់ពីសាកសពមនុស្សប្រមាណ 400 នាក់ ត្រូវបានរកឃើញនៅក្នុងព្រៃភាគខាងកើតប្រទេសកេនយ៉ា ដែលជិតពាក់កណ្តាលនៃសាកសពទាំងនោះ គឺជាកុមារ ដោយនេះ គឺជាការស្លាប់ទាក់ទងនឹងការគោរពបូជាសាសនាដ៏អាក្រក់បំផុតមួយរបស់ពិភពលោកក្នុងសម័យបច្ចុប្បន្ន។