ភ្លៀងធ្លាក់ខ្លាំងនៅប្រទេសប៉េរូ បង្កជាការរអិលបាក់ដី សម្លាប់មនុស្សយ៉ាងហោចណាស់ 3 នាក់នៅខេត្ត ចាន់ចាម៉ាយូ។ ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពមនុស្ស3 នាក់ដែលក្នុងនោះរួមមាន កម្មករ និងអ្នកស្រុកដែលកំពុងជួសជុលផ្លូវមួយកន្លែង។ គួរបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ជាតិប៉េរូ បានរាយការណ៍ថា មនុស្សប្រមាណ 110.000 នាក់ បានរងផលប៉ះពាល់ដោយអាកាសធាតុ ចាប់តាំងពីខែធ្នូឆ្នាំមុន។