ចំនួនអ្នកស្លាប់ដោយគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា កើនឡើងដល់ 3564 នាក់
គិតត្រឹមថ្ងៃអាទិត្យ ទី6 ខែមេសា ចំនួនអ្នកស្លាប់ដោយគ្រោះរញ្ជួយដីកម្រិត 7.7 រ៉ិចទ័រ ដែលវាយប្រហារប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃសុក្រ ទី28 មីនា បានកើនឡើងដល់ 3564 នាក់ ខណៈដែលមនុស្សចំនួន 5012 នាក់ទៀតរងរបួស និង 210 នាក់ទៀតនៅបន្តបាត់ខ្លួន។ យោងតាមនាយកដ្ឋានឧតុនិយម និងជលសាស្ត្ររបស់ប្រទេសនេះបានឲ្យដឹងថា ការរំញ័រសរុបចំនួន 89 ដែលមានកម្រិតពី 2.8 ទៅ 7.5 រ៉ិចទ័រ ត្រូវបានកត់ត្រាកាលពីថ្ងៃអាទិត្យម្សិលមិញនេះ។