គិតត្រឹមថ្ងៃអាទិត្យ ទី07 ខែមេសា តួលេខជនជាតិប៉ាឡេស្ទីនដែលស្លាប់នៅតំបន់ហ្គាហ្សា បានកើនឡើងដល់ 50.700 នាក់ និងប្រមាណ 115.338 រងរបួសក្នុងប្រតិបត្តិការយោធាអស់រយៈពេលជិត 18 ខែរបស់អ៊ីស្រាអែល។ ចាប់តាំងពីអ៊ីស្រាអែល ផ្តើមប្រតិបត្តិការយោធារបស់ខ្លួនឡើងវិញនៅតំបន់ហ្គាហ្សាកាលពីថ្ងៃទី 18 ខែមីនា បន្ទាប់ពីការដួលរលំនៃបទឈប់បាញ់ ជនជាតិប៉ាឡេស្ទីនប្រមាណ 1335 នាក់ត្រូវបានសម្លាប់ និង 3297 នាក់ទៀតរងរបួស។ រដ្ឋាភិបាលប៉ាឡេស្ទីន បានចោទប្រកាន់អ៊ីស្រាអែល ថាបានធ្វើការសម្លាប់រង្គាល ប្រឆាំងនឹងជនស៊ីវិលប៉ាឡេស្ទីន ជាពិសេសកុមារ នៅក្នុងឧក្រិដ្ឋកម្ម "សង្រ្គាមប្រល័យពូជសាសន៍" ដែលកំពុងបន្ត ហើយថា អ៊ីស្រាអែល សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតដែលពាក់ព័ន្ធក្នុងប្រតិបត្តិការយោធានេះ ត្រូវទទួលខុសត្រូវទាំងស្រុងចំពោះការបន្តការសម្លាប់នេះ ដោយអំពាវនាវឲ្យសហគមន៍អន្តរជាតិ បញ្ឈប់ជាបន្ទាន់នូវអំពើឃោរឃៅនេះ។