យោងតាមអាជ្ញាធរសុខាភិបាលតំបន់ហ្គាហ្សាបានបញ្ជាក់ថា គិតត្រឹមថ្ងៃពុធ ទី9 ខែមេសា ចំនួនជនជាតិប៉ាឡេស្ទីនដែលស្លាប់ដោយការវាយប្រហាររបស់យោធាអីស្រាអែលនៅតំបន់ហ្គាហ្សា បានកើនឡើងដល់ 50.810 នាក់ និងប្រមាណ 115.700 នាក់ទៀតរងរបួស។ ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធាអ៊ីស្រាអែលឡើងវិញកាលពីថ្ងៃទី 18 ខែមីនា បន្ទាប់ពីការដួលរលំនៃបទឈប់បាញ់រយៈពេល 2 ខែនោះ ប្រជាជនប៉ាឡេស្ទីនចំនួន 1500 នាក់ត្រូវបានសម្លាប់ និង 3700 នាក់ទៀតរងរបួស។ ទន្ទឹមនឹងនេះ ជាថ្មីម្តងទៀត លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានស្នើ "ការគ្រប់គ្រង និងកាន់កាប់" តំបន់ហ្គាហ្សា និងផ្លាស់ទីលំនៅពលរដ្ឋប៉ាឡេស្ទីនដែលរស់នៅទីនោះ ទៅកាន់ប្រទេសជិតខាង។ លោកប្រធានាធិបតី ត្រាំ ក៏បានចាត់ទុកការដោះលែងចំណាប់ខ្មាំងដែលត្រូវ ឃុំខ្លួនដោយក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា ថាជា "អាទិភាពកំពូល" និងបានសម្តែងសុទិដ្ឋិនិយមអំពីការចរចាដែលកំពុងបន្ត។