ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា កើនដល់ប្រមាណ 52.300 នាក់

International • April 30, 2025
ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា កើនដល់ប្រមាណ 52.300 នាក់

ចាប់តាំងពីអ៊ីស្រាអែល ត្រលប់មកបើកយុទ្ធនាការវាយប្រហារកាន់តែខ្លាំងឡើងលើតំបន់ហ្គាហ្សាកាលពីថ្ងៃទី 18 ខែមីនាមក យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន 2222 នាក់ ត្រូវបានសម្លាប់ និងប្រមាណ 5800 នាក់ទៀតរងរបួស ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបនៅតំបន់ហ្គាហ្សា ចាប់តាំងពីសង្គ្រាមផ្ទុះឡើងកាលពីខែតុលា ឆ្នាំ2023 នោះ កើនដល់ប្រមាណ 52.314នាក់ និងប្រមាណ 12 ម៉ឺននាក់ទៀត រងរបួស។ ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ 56 នាក់បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួស នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល លើទីតាំងផ្សេងៗទូទាំងតំបន់ហ្គាហ្សា ដែលការវាយប្រហារទាំងនេះ សំដៅលើតង់ជនភៀសខ្លួន លំនៅដ្ឋាន និងទីតាំងប្រមូលផ្តុំរបស់ជនស៊ីវិល។





x Enlarged Image