ប្រធានមជ្ឈមណ្ឌលប្រតិបត្តិការបន្ទាន់របស់សាធារណរដ្ឋដូមីនីកបានរាយការណ៍កាលពីថ្ងៃអង្គារ ទី8 ខែមេសាថា ឧបទ្ទវហេតុបាក់រលំដំបូលក្លឹបរាត្រីមួយកន្លែង បានសម្លាប់ជិវិតមនុស្សប្រមាណ 66 នាក់ ក្នុងនោះរួមមាន តារាចម្រៀងដ៏មានប្រជាប្រិយម្នាក់ អភិបាលខេត្តម្នាក់ និងអតីតកីឡាករវាយកូនបាល់ម្នាក់ ខណៈដែលមនុស្ស 155 នាក់ទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់។ គួរបញ្ជាក់ផងដែរថា ឧបទ្ទវហេតុនេះ កើតមានឡើងអំឡុងពេលនៃការប្រគំតន្ត្រីរបស់តារាចម្រៀងដ៏មានប្រជាប្រិយម្នាក់របស់សាធារណរដ្ឋដូមីនីក ដែលមានឈ្មោះ រ៉ូប៊ី ប៉េរេស (Rubby Perez) ដែលស្ថិតក្នុងចំណោមអ្នកបាត់បង់ជីវិត។