ឆ្មាំសមុទ្ររបស់ប្រទេសក្រិកបាននិយាយថា យ៉ាងហោចណាស់ជនចំណាកស្រុកចំនួន 7 នាក់បានស្លាប់ ក្នុងនោះរួមមានក្មេងប្រុសម្នាក់ ក្មេងស្រីម្នាក់ និងស្ត្រី 2 នាក់ នៅពេលដែលទូករបស់ពួកគេបានលិចកាលពីថ្ងៃព្រហស្បតិ៍ ទី3 ខែមេសា។ មន្ត្រីឆ្មាំសមុទ្របាននិយាយថា រហូតមកដល់ពេលនេះ ជនចំណាកស្រុកចំនួន 23 នាក់ត្រូវបានជួយសង្គ្រោះ ហើយប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅតែបន្តធ្វើឡើង ខណៈដែលពួកគេមិនទាន់ដឹងច្បាស់ទេថា តើមានមនុស្សប៉ុន្មាននាក់នៅលើទូកនោះ។ គួរបញ្ជាក់ផងដែរថា ប្រទេសក្រិក ដែលស្ថិតនៅជ្រុងភាគអាគ្នេយ៍នៃសហភាពអឺរ៉ុប គឺជាច្រកផ្លូវដ៏ពេញនិយមមួយទៅកាន់តំបន់អឺរ៉ុបសម្រាប់ជនចំណាកស្រុក និងជនភៀសខ្លួនមកពីតំបន់មជ្ឈិមបូព៌ា អាហ្វ្រិក និងអាស៊ី ខណៈដែលកាលពីឆ្នាំមុន ជនចំណាកស្រុកប្រមាណ 54.000 នាក់ បានទៅដល់ប្រទេសក្រិកតាមរយៈផ្លូវសមុទ្រនេះ។