លោកប្រធានាធិបតី ត្រាំ ប្រកាសផ្អាកយកពន្ធ 90 ថ្ងៃ លើកលែងតែប្រទេសចិន ដែលត្រូវតម្លើងពន្ធដល់ទៅ 125 ភាគរយ

International • April 10, 2025
លោកប្រធានាធិបតី ត្រាំ ប្រកាសផ្អាកយកពន្ធ 90 ថ្ងៃ លើកលែងតែប្រទេសចិន ដែលត្រូវតម្លើងពន្ធដល់ទៅ 125 ភាគរយ

ក្រោយប្រកាន់ជំហរតឹងរ៉ឹងអស់រយៈពេលជាច្រើនថ្ងៃជុំវិញផែនការតម្លើងពន្ធ នឹងឆ្លើយតបទៅនឹងការរិះគន់ និងការស្នើសុំចរចារដោះស្រាយបញ្ហានេះពីមេដឹកនាំប្រទេសជាច្រើននៅក្នុងពិភពលោក លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថា ប្រទេសទាំងឡាយណាដែលមិនបានចាត់វិធានការយកពន្ធសងសឹកប្រឆាំងនឹង ការយកពន្ធរបស់សហរដ្ឋអាមេរិក នឹងទទួលបានលើកលែង ដោយត្រូវអនុវត្តពន្ធទៅមកត្រឹមតែ 10 ភាគរយប៉ុណ្ណោះ រហូតដល់ខែកក្កដាខាងមុខ លើកលែងតែប្រទេសចិនដែលហ៊ានតដៃជាមួយសហរដ្ឋអាមេរិក ដែលត្រូវបន្ថែមពន្ធរហូតដល់ទៅ 125% និងចូលជាធរមានភ្លាមៗ។





x Enlarged Image