អ្នកនាង ខាត់ សុឃីម ដែលមហាជនដាក់រហ័សនាមថាជាតារាពហុជំនាញ និងទទួលស្គាល់ទៅលើការច្រៀងបទបែបចង្វាក់កន្ទ្រឹម ហាក់មានមិនសូវបង្ហាញខ្លួននៅក្នុងវីដេអូចម្រៀងដូចកាលពីពេលមុននោះឡើយ។ ទោះជាយ៉ាងនេះក្តី អ្នកនាងក៏បានឃ្លាតឆ្ងាយពីសិល្បៈពេកនោះដែរ ដោយគេតែងតែឃើញតារាចម្រៀងរូបនេះច្រៀងភ្លេងការនៅតាមរោងការនានា ដែលជានិច្ចជាកាលអ្នកនាង ច្រើនតែធ្វើការបង្ហោះសកម្មភាពរបស់ខ្លួន នៅតាមបណ្តាញសង្គមជាហូរហែ។ បើក្រឡេកទៅមើលរឿងអាស្រូវវិញ ក៏កម្រនឹងមានផងដែរ ពោលគឺជាតារាចម្រៀងស្រី រក្សាបាននូវរឿងល្អៗរបស់ខ្លួនជាប់ជានិច្ច។ ដោយឡែក កាលពីពេលថ្មីៗនេះ អ្នកនាង ខាត់ សុឃីម មិនដឹងកើតមានរឿងអ្វី ឬជួបនឹងមនុស្សណាម្នាក់ដែលធ្វើឱ្យខ្នក់ចិត្តនោះទេ ស្រាប់តែបង្ហោះសារមួយ ជាការអប់រំយ៉ាងចាក់ដោត នៅលើទំព័រហ្វេសប៊ុករបស់អ្នកនាង ដែលសារមួយនោះនិយាយយ៉ាងដូច្នេះថា “ទោះរៀនបានច្រើន ឬរៀនបានតិច គោលដៅតែមួយគឺលុយ កុំមើលងាយអ្នកណានៅត្រង់កម្រិតការសិក្សា បើខ្លួនឯងនៅដើរលើដី កុំលើកលំដាប់ខ្លួនឯងពេកអី ចាំហោះបានចាំនិយាយគ្នា.!”។
យ៉ាងណាមិញ ក្រោយពេលបង្ហោះសារបែបនេះរួច អ្នកនាង ខាត់ សុឃីម ទទួលបានការការពេញចិត្តជាខ្លាំងពីសំណាក់អ្នកគាំទ្ររបស់ខ្លួន៕