កណ្ដាល ៖ 

ផ្ដើមចេញពីក្រុមគ្រួសារមិនចេះអធ្យាស្រ័យឲ្យគ្នា ម្នាក់ចូលពេទ្យចំណែកឯម្នាក់ទៀតចូលប៉ុស្តិ៍ ករណី ហិង្សាដោយចេតនា កើតហេតុថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១៦និង៣០នាទី នៅចំណុចភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ   ខេត្តកណ្តាល។ ជនរងគ្រោះ០១នាក់ ឈ្មោះ កែវ វលក្ខ័ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករ     សំណង់។ មានរបួសស្នាមត្រង់ក្បាល។ ចំណែកឯជនសង្ស័យជនសង្ស័យ០១នាក់មាន

ឈ្មោះ សុខ ពិសិដ្ឋ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករសំណង់ ទីលំនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ រួមទាំងវត្ថុតាងចាប់យករួមមាន

ដែកគាស់មានប្រវែង៥០សង់ទីម៉ែត្រចំនួនមួយ (របស់ជនសង្ស័យ)។

បើតាមសមត្ថកិច្ចនៅកន្លែងកេីតហេតុបានឲ្យដឹងថានៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១៦និង៣០នាទី ជនសង្ស័យបានឈ្លោះប្រកែកជាមួយម្តាយរបស់ខ្លួន ពេលនោះជនរងគ្រោះដែលត្រូវជាប្អូនថ្លៃបានចូលទៅឃាត់ តែត្រូវជនសង្ស័យបានយកដែកគាស់វាយជនរងគ្រោះបណ្តាលឲ្យរយះចេញឈាម ហើយរត់ទៅប្តឹងនគរបាលប៉ុស្តិ៍ ដើមមៀនឲ្យចុះឃាត់ខ្លួនជនសង្ស័យចាត់ការតាមនីតិវិធីតែម្តង។

តាមការសាកសួរជនសង្ស័យបានឆ្លើយថា គាត់ពិតជាបានធ្វើសកម្មភាពយកដែកគាស់វាយក្បាលជនរងគ្រោះបណ្តាយឲ្យរយះចេញឈាមប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕