គ្រោះធម្មជាតិភ្លៀងធ្លាក់យ៉ាងដំណំលាយឡំនិងខ្យល់កន្ត្រាក់ បណ្ដាលឲ្យផ្ទះពលរដ្ឋចំនួន ២៥ ខ្នងក្នុងស្រុកពីរផ្សេងក្នុងខេត្តបាត់ដំបង ទទួលរងផលប៉ះពាល់
បាត់ដំបង៖
នៅថ្ងៃទី២៤ខែ មេសា ឆ្នាំ២០២៥ វេលាម៉ោង១៥:០០នាទី ស្ថិតក្នុងឃុំជ្រៃក្នុងស្រុកថ្មគោល មានករណីភ្លៀងយ៉ាងដំណំលាយឡំខ្យល់កន្រ្តាក់មួយកើតឡើង បណ្តាលឲ្យរបផ្ទះចំនួន០២ខ្នង របើកដំបូលស័ង្កសីសរុប ២៨ កន្លឹក។
ដោយឡែក នៅស្រុករុក្ខគិរី មានករណីគ្រោះធម្មជាតិមានភ្លៀងធ្លាក់ លាយឡំនិងខ្យល់ កន្ត្រាក់ បណ្ដាលឲ្យផ្ទះពលរដ្ឋចំនួន ២៣ ខ្នង ទទួលរងផលប៉ះពាល់របើកដំបូលផ្ទះ ដោយការខូចខាតសរុប របើកដំបូលសាំងកាសីចំនួន ១០៧សន្លឹក, ក្បឿងចំនួន ៣០៧សន្លឹក៕