ប្រធានគណបក្សប្រឆាំងដ៏សំខាន់របស់ប្រទេសកូរ៉េខាងត្បូង លោក លី ជេ យ៉ុង (Lee Jae myung) បានប្រកាសនៅថ្ងៃពុធ ទី9 ខែមេសានេះថា លោកកំពុងចុះចេញពីតំណែងជាមេដឹកនាំគណបក្ស ចំពេលមានការរំពឹងទុកថា ក្នុងការស្ទង់មតិ មេដឹកនាំជួរមុខដ៏មានប្រជាប្រិយភាពបច្ចុប្បន្នសម្រាប់តំណែងប្រធានាធិបតី នឹងប្រកាសពីដំណែងរបស់ខ្លួនក្នុងពេលឆាប់ៗនេះ។ ប្រទេសកូរ៉េខាងត្បូង នឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅថ្ងៃទី 3 ខែមិថុនាខាងមុខ បន្ទាប់ពីការចោទប្រកាន់លើអតីតលោកប្រធានាធិបតី យូន សុក យុល (Yoon Suk Yeol) ជុំវិញការប្រកាសដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លីកាលពីខែធ្នូកន្លងទៅ។ គួរបញ្ជាក់ផងដែរថា លោក លី ប្រធានគណបក្សប្រជាធិបតេយ្យ វ័យ 61 ឆ្នាំ បានចាញ់ឆ្នោតក្នុងសម្លេងតិចតួចបំផុត ក្នុងការប្រកួតប្រជែងតំណែងប្រធានាធិបតីជាមួយលោក យូន កាលពីឆ្នាំ 2022។