កងទ័ពរុស្ស៊ី បានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកពេញមួយយប់ លើតំបន់លំនៅដ្ឋានក្នុងទីក្រុងកំពង់ផែ អូដេសា (Odesa) របស់ប្រទេសអ៊ុយក្រែន ដោយបង្កជាការឆាបឆេះលំនៅដ្ឋានជាច្រើនខ្នង។ អភិបាលក្រុង លោក អូឡេ ខីភឺ (Oleh Kiper) បាននិយាយថា ក្រុមសង្គ្រោះបន្ទាន់ត្រូវបានបញ្ជូនទៅកាន់តំបន់ដែលរងផលប៉ះពាល់ ហើយនឹងកំពុងផ្ទៀងផ្ទាត់អំពីការស្លាប់ និងរងរបួស។ គួរបញ្ជាក់ផងដែរថា ទីក្រុង អូដេសា របស់ប្រទេសអ៊ុយក្រែន ដែលមានកំពង់ផែធំៗចំនួនបី គឺជាគោលដៅវាយប្រហារជាញឹកញាប់របស់កងទ័ពរុស្ស៊ី នៅក្នុងសង្រ្គាមរយៈពេលជាងបីឆ្នាំនេះ។