បាត់ដំបង៖ 

ក្មេងស្រីម្នាក់សង្ស័យរអិលជើងធ្លាក់ទឹកស្រះ បណ្តាលអោយលង់ស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១៥និង៣៦នាទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នៅត្រង់ចំណុចផ្ទះលេខ២១០ ស្ថិតក្នុងក្រុមទី១១ ភូមិក្រពើសែសិប ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង។

សពក្មេងរងគ្រោះមានឈ្មោះ រិត ស្រីនាង ភេទស្រី អាយុ០៣ឆ្នាំ មានទីលំនៅក្នុងភូមិក្រពើសែសិប ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ដែលសពក្មេងរងគ្រោះបើឆ្លងតាមការត្រួតពិនិត្យរបស់ផ្នែកពិនិត្យវិភាគទីកន្លែងកើតហេតុ និងក្រុមគ្រូពេទ្យ បន្ទាប់មកបានធ្វើការសន្និដ្ឋានថាសពរបស់ក្មេងរងគ្រោះសង្ស័យបានដើរលេងជុំវិញមាត់ស្រះក៏រអិលជើងធ្លាក់ចូលទឹកស្រះបណ្តាលអោយលង់ស្លាប់តែម្តង។

ក្រោយពេលកើតហេតុ សពក្មេងរងគ្រោះត្រូវបានមន្ត្រីជំនាញប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕