កំពង់ឆ្នាំង៖
យោងតាមបទបញ្ជាលោក តេង ចាន់ណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង កម្លាំងនគរបាលសេដ្ឋកិច្ចខេត្ត បានចុះឃាត់គ្រឿងចក្រជាច្រើនគ្រឿង ខណៈធ្វើអាជីវកម្ម ជីកអាចម៍ដីខុសច្បាប់។ ការផ្អាកអាជីវកម្មខាងលើ ធ្វើឡើងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ ត្រង់ចំណុចបឹងសាលាដំណាក់អិចអាង ស្ថិតក្នុងភូមិស្វាយគយ ឃុំពន្លៃ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។
ប្រភពពីសមត្ថកិច្ចអោយដឹងថា អាជីវកម្មជីកខាងលើ ត្រូវគេស្គាល់ថាជាកម្មសិទ្ធិរបស់ឈ្មោះ ពូន ភីឌូ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិកែវឡាត ឃុំពន្លៃ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំងកុំពង់ធ្វើប្រតិបត្តិការ ជីកអាចម៌ដី រណ្តៅដីចល័ត នៅក្នុងស្រុកបរិបូរណ៌។
ពាក់ព័ន្ធក្នុងការឃាត់ និងផ្អាកអាជីវកម្មនេះ គឺសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច បានចុះទៅដល់ទីតាំងដែលធ្វើសកម្មភាពនិងពិនិត្យឃើញថាម្ចាស់អាជីវកម្មខាងលើ ជីកដីក្នុងរណ្តៅចាស់ និងមានជម្រៅជ្រៅ ខុសលក្ខណ្ឌបច្ចេកទេស ដូចនេះហើយ សមត្ថកិច្ច បានផ្អាកជាបណ្តោះអាសន្នដើម្បីធ្វើកិច្ចសន្យា អប់រំ តម្រូវអោយអាជីវកម្មខាងលើនោះអនុវត្តឲ្យបានត្រឹមត្រូវស្របទៅតាមលក្ខណ្ឌបច្ចេកទេស និងអនុញ្ញាតិអោយបន្តអាជីវកម្មវិញជាជំហានទីមួយ ។
ក្រោយពីធ្វើកិច្ចសន្យារួចរាល់ បើសិនជាម្ចាស់អាជីវកម្មនោះ នៅតែបំពានកិច្ចសន្យា នឹងបន្តនិតិវិធីចំណាត់ការផ្លូវច្បាប់ ដោយគ្មានការលើកលែង៕