បាត់ដំបង ៖ 

នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ នៅតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តបាត់ដំបង មានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ បានបក់បោកបណ្តាលអោយខូចខាតផ្ទះប្រជាពលរដ្ឋចំនួន០៧ខ្នង នៅស្រុកពីរផ្សេងគ្នា ។

យោងតាមរបាយការណ៍របស់មន្ត្រីជំនាញបានបញ្ជាក់ថា ក្នុងចំណោមផ្ទះចំនួន ០៧ខ្នង ដែលរងផលប៉ះពាល់ពីឥទ្ធិពលនៃខ្យល់កន្ត្រាក់ខាងលើ ក្នុងនោះមាន! ស្រុកបវេល ប៉ះពាល់ចំនួន០៦ខ្នងផ្ទះ និងស្រុកគាស់ក្រឡ ប៉ះពាល់ចំនួន០១ខ្នងផ្ទះ តែមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សឬសត្វឡើយ។

ចំពោះករណីខាងលើនេះដែរ រដ្ឋបាលស្រុក ក៏ដូចជាអនុសាខាកាកបាទក្រហមកម្ពុជាស្រុកនឹងចុះវាយតម្លៃជាក់ស្តែងដើម្បីធ្វើការឆ្លើយតបនៅថ្ងៃបន្ទាប់៕