បន្ទាយមានជ័យ ៖
លេងសង្ក្រានសើមខោអាវ បបួលនាង ចូលបន្ទប់ផ្តាស់ប្តូរសម្លៀកបំពាក់ ទំនងពេកទ្រាំអត់បាន ក៏រំលោភបានច្រើនដង ត្រូវបានឃាត់ខ្លួន ព្រោះនាងអាយុក្រោម១៥ឆ្នាំ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។
លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់ថា៖ជនសង្ស័យឈ្មោះ ទូច តុលា ភេទប្រុសអាយុ២១ឆ្នាំ រស់នៅភូមិក្បាលស្ពានពីរ សង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រោយទទួលពាក្យបណ្តឹងពីឈ្មោះ ស.ស.ភ ភេទស្រីអាយុ១៤ឆ្នាំ រស់នៅភូមិប្រជាធម្មកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត បានប្តឹងជនសង្ស័យឈ្មោះ ទូច តុលា បានធ្វើសកម្មភាពបង្ខំចាប់នាង ១ដង.២ដង.៣ដង រហូតបានសម្រេចកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នៅផ្ទះសំណាក់យីហោ ពៅ ពីសី ស្ថិតភូមិក្បាលស្ពានពីរ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា៖ក្រោយទទួលបណ្តឹងពីសាច់ញាតិ និង ជនរងគ្រោះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានស្រាវជ្រាវឃាត់ខ្លួនសង្ស័យម្នាក់ ភ្លាមៗថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ស្ថិតភូមិក្បាលស្ពានពីរ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និងត្រូវបាននាំយកសាកសួរ។
តាមចម្លើយ ជនសង្ស័យបានសារភាពខ្លួនពិតជាបានរំលោភបានសម្រេចជាច្រើនដងពិតមែន នៅពេលស្គាល់នាងតាមរយៈមិត្តភក្តិ ពេលលេងសង្ក្រាន ហើយ នាងសើមសំលៀកបំពាក់ ក៏បបួលចូលបន្ទប់ដូរសម្លៀកបំពាក់សើម មានឱកាសក៏ធ្វើសកម្មភាព ១ដង.២ដង.៣ដង រំលោភលើនាងរហូតបានសម្រេចត្រូវបានឪពុកម្តាយជនរងគ្រោះប្តឹងតែម្តង ៕