កោះកុង :

ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលមួយកើតឡើងនៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ដោយមានករណីមនុស្សស្លាប់០១នាក់កើតឡើងនៅចំណុច:រោងចក្រត្រីខ ស្ថិតនៅភូមិ៤ សង្កាត់ដងទង់។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា សាកសពជនរងគ្រោះឈ្មោះ សំ ខុម ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ទីលំនៅបច្ចុប្បន្នភូមិ៤  សង្កាត់ដងទង់ ស្រុកកំណើតឃុំតាអូរ ស្រុកគិរីវង្ស ខេត្តតាកែវ ។

សមត្ថកិច្ចបានបញ្ជាក់ពីមូលហេតុថា : ស្លាប់ដោយសារ ឡើងបេះផ្លែព្រីង ធ្វើអោយបាក់មែកព្រីងធ្លាក់ចំចម្រឹងដែករបង ជុង ស្លាប់ ។

បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនឈ្មោះ  សួន ភា ភេទស្រី  អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ ដើម្បីយកទៅធ្វើបុណ្យនៅសាលាឆទាន ស្ថិតនៅភូមិ៤ សង្កាត់ដងទង់។