ខេត្តបាត់ដំបង ៖ 

កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកឯកភ្នំ សហការជាមួយកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ ៥០៨ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ (ឧបករណ៍ឆក់ត្រី)។

កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ០៨និង០០នាទី ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ នៅចំណុចកោះវែង ស្ថិតក្នុងភូមិថ្វាង ឃុំកោះជីវាំង ស្រុកឯកភ្នំ             ខេត្តបាត់ដំបង ដែលជនសង្ស័យត្រូវបានឃាត់ខ្លួន ១-ឈ្មោះ ថេង ពន្លក ហៅ ជីលក ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរនេសាទត្រី រស់នៅភូមិថ្វាយ ឃុំកោះជីវាំង ស្រុកឯកភ្នំ២-ឈ្មោះ ធុល ថាន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរនេសាទត្រី រស់នៅភូមិថ្វាង ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

កិច្ចប្រតិបត្តិការខាងលើនេះដែរ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន អាំងវុិចទ័រឆក់ចំនួន០១គ្រឿង, អាគុយ៥០អំពែរចំនួន០១គ្រឿង, ដងឆក់ចំនួន០១គូ, កាំភ្លើងខ្យល់០១ដើម, ទូរស័ព្ទចំនួន០២គ្រឿង, ទូកស្មាច់មានបំពាក់ម៉ាសុីនចំនួន០២គ្រឿង  និងត្រីចំរុះចំនួន០៥គីឡូក្រាម។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងកំពុងបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី៕