របបយោធាដែលកំពុងកាន់អំណាចរបស់ប្រទេសមីយ៉ាន់ម៉ា បានប្រកាសបទឈប់បាញ់ជាបណ្តោះអាសន្ន ក្នុងប្រតិបត្តិការប្រឆាំងនឹងក្រុមប្រឆាំងប្រដាប់អាវុធចាប់ពីថ្ងៃទី 2 ខែមេសា រហូតដល់ថ្ងៃទី 22 ខែមេសាខាងមុខ បន្ទាប់ពីរងការវាយប្រហារដោយគ្រោះរញ្ជួយដី ដើម្បីជួយសម្រួលដល់ការស្តារប្រទេសឡើងវិញ។ គួរបញ្ជាក់ផងដែរថា គ្រោះរញ្ជួយដីកម្រិត 7.7 រ៉ិចទ័រ ដែលជាកម្រិតខ្លាំងបំផុតមួយមិនធ្លាប់មានក្នុងប្រទេសមីយ៉ាន់ម៉ាក្នុងរយៈពេលមួយសតវត្សចុងក្រោយនេះ បានអង្រួនតំបន់ដែលមានប្រជាជនចំនួន 28 លាននាក់រស់នៅ ដោយបានឆក់យកជិវិតមនុស្សប្រមាណ 2886 នាក់ បំផ្លិចបំផ្លាញអគារ និងជំរុញឲ្យមនុស្សជាច្រើននាក់ទៀតប្រឈមនឹងវិបត្តិស្បៀងអាហារ។