កំពង់ឆ្នាំង ៖
គ្រោះធម្មជាតិភ្លៀងខ្យល់ន្ត្រាក់ បានប៉ើងបំផ្លាញដំបូលផ្ទះប្រជាពលរដ្ឋមួយ ខ្នង ហើយ ករណីនេះ បានកើតឡើងនៅម៉ោងប្រមាណ១៦និង៥០នាទីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នៅចំណុចផ្ទះជនរងគ្រោះឈ្មោះស៊ុំ សុខា ភេទស្រី អាយុ៤៥ឆ្នាំ ស្ថិតនៅក្នុងភូមិទន្លេក្រៅ ឃុំជលសា ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។
ប្រភពពីសមត្ថកិច្ច អោយដឹងថា ភ្លៀងនិងខ្យល់កន្ត្រាក់នេះ បណ្ដាលអោយផ្ទះ០១ខ្នង ធ្វើអំពីឈើប្រក់ស័ង្កសី ដែលមានបណ្ដោយប្រវែង១៥ម៉ែត្រ និងទទឹង៦ម៉ែត្រ ខូចខាតដោយអន្លើ ក្នុងនោះ បណ្ដាលអោយប៉ើងដំបូលនិងជញ្ជាំងមកដី។
គួរបញ្ជាក់ផងដែរថាគ្រោះធម្មជាតិខាងលើមិនបង្កអោយប៉ះពាល់អាយុជីវិតនិងគ្រោះថ្នាក់ដល់មនុស្សសត្វនៅក្នុងមូលដ្ឋាននោះឡើយ គ្រាន់តែខូចខាតសម្ភារៈមួយចំនួន៕