ភ្នំពេញ ៖ 

ផ្ទះដែលធ្វើអំពីឈើខាងលើ ថ្មក្រោម ចំនួន០១ខ្នង រួមទាំងទ្រព្យសម្បត្តិមួយចំនួន ត្រូវបានក្លាយជាចំណីព្រះអគ្គីឆេះបំផ្លាញអស់ទាំងស្រុងគ្មានសល់ ហើយបង្ករឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់កម្លាំងមានសម្ថកិច្ច អាជ្ញាធរមូលដ្ឋាន រួមទាំង    រថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងចុះមកជួយអន្តរាគមន៍បាញ់ទឹកអន្លត់ផងដែរ។ករណីនេះបានកើតឡើងកាលពីវេលាម៉ោង០២និង៣៥នាទីរសៀល ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ នៅចំណុចក្បែរវត្តគល់ទទឹង ស្ថិតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ 

តាមប្រភពព័ត៌មានបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញមានអណ្តាត ភ្លើងក្រហមច្រាល និងផ្សែងខ្មៅហុយឃ្មួលខ្មាញ់ ឆេះយ៉ាងសន្ធោសន្ធៅឡើងលើចេញពីផ្ទះដែលធ្វើអំពីឈើប្រកក្បឿងខាងលើ និងថ្មខាងក្រោមមួយខ្នងខាងលើ។ ភ្លាមនោះ ក៏បង្ករការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់បងប្អូនប្រជាពលរដ្ឋក្បែរខាងនាំគ្នាយកទឹកទៅជួយពន្លត់ដែរតែមិនអាចធ្វើអោយភ្លើងរលត់ទេ។ ទើបកម្លាំងមានសម្ថកិច្ច និងអាជ្ញារធរមូលដ្ឋានខណ្ឌច្បារអំពៅ ចុះទៅដល់កន្លែងកើតហេតុខាងលើហៅរថយន្តពន្លត់រថយន្ត       អគ្គីភ័យជាច្រើនគ្រឿងចុះមកដល់ជួយបាញ់ទឹកពន្លត់ទើបធ្វើអោយភ្លើងរលត់ទៅបាន និងមិនបង្ករឲ្យឆេះរាលដាលទៅដល់ផ្ទះជាប់គ្នាក្បែរខាងតទៅទៀតបានផងដែរ ។

ពាក់ព័ន្ធទៅនឹងករណីអគ្គីភ័យនេះ គេនៅមិនទាន់បានដឹងពីមូលហេតុនៅឡើយទេដោយរង់ចាំធ្វើការស្រាវជ្រាវជាក្រោយ ហើយបានឆេះបំផ្លាញអស់ផ្ទះចំនួន០១ខ្នង រួមទាំងទ្រព្យសម្បត្តិមួយចំនួនទៀត និងកម្លាំងមានសម្ថកិច្ចប្រលប្រាស់ទឹកបាញ់ពន្លត់អស់ជាច្រើនគ្រឿងផងដែរ៕