បន្ទាប់ពីបានបើកការដ្ឋានសាងសង់អស់រយៈពេលជាង២ឆ្នាំ មជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
![]() |
មជ្ឈមណ្ឌលនេះសាងសង់ឡើង ដើម្បីធានាដល់ការងារពង្រឹងសមត្ថភាព និងការហ្វឹកហ្វឺន រួមគ្នាកងទ័ពកម្ពុជា-ចិន។ កងទ័ពទាំងពីរមានលទ្ធភាពសហការគ្នាលើការប្រឆាំងភេរវកម្មក្នុងតំបន់ ការពារនិងទប់ស្កាត់គ្រោះមហន្តរាយ ការសង្គ្រោះមនុស្សធម៌ និងលំហាត់សមយុទ្ធជាដើម។
ភាគីទាំងពីរធានាឱ្យដំណើរនៃមជ្ឈមណ្ឌលនេះប្រកបទៅបានដោយភាពរលូន។ ការសាងសង់ និងដំណើរការប្រើប្រាស់របស់មជ្ឈមណ្ឌលជា សមិទ្ធផលដែលកើតចេញមកពីការគោរពគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរកម្ពុជា-ចិន ស្របតាមច្បាប់ប្រទេស ទាំងពីរពុំមានការគម្រាមកំហែងដល់អ្នកដទៃឬភាគីណាមួយឡើយ។
មជ្ឈមណ្ឌលនេះមានគុណសម្បត្តិក្នុងការ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរឱ្យកាន់តែជិតស្និទ្ធថែមមួយកម្រិតទៀត អន្តរជាតិឱ្យកាន់តែប្រសើរឡើង នឹងផ្តល់សមិទ្ធផលសន្តិសុខសកល៕