សម្តេចសង្ឈកាតូលីក ប៉ប ហ្វ្រង់ស៊ីស បានចូលទីវង្គត់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល និងខ្សោយបេះដូង ក្នុងព្រះជន្ម 88 ព្រះវស្សា កាលពីថ្ងៃចន្ទ ទី21 ខែមេសា។ សម្តេចសង្ឈ ហ្រ្វង់ស៊ីស ដែលជាសម្តេចសង្ឈកាតូលីកអាមេរិកឡាទីនដំបូងគេ បានទទួលរងនូវជំងឺរលាកសួតកាលពីដើមឆ្នាំនេះ។ គួរបញ្ជាក់ផងដែរថា គ្មានកាលបរិច្ឆេទច្បាស់លាស់ណាមួយត្រូវបានកំណត់សម្រាប់ព្រះរាជពិធីបុណ្យសពនោះទេ បើទោះបីជាវិមានវ៉ាទីកង់បានបញ្ជាក់ថា ព្រះរាជពិធីបុណ្យ ត្រូវបានរំពឹងថានឹងធ្វើឡើងនៅចន្លោះថ្ងៃសុក្រ ទី25 ខែមេសា និងថ្ងៃអាទិត្យ ទី27 ខែមេសាខាងមុខ។