កងទ័ពជើងទឹកប្រទេសឥណ្ឌាកាលពីថ្ងៃអាទិត្យ ទី27 ខែមេសា បានបង្ហញរូបភាពពីការបាញ់បង្ហោះកាំជ្រួចមីស៊ីលប្រឆាំងនាវា។ ការបាញ់សាកល្បងនេះធ្វើឡើង បន្ទាប់ពីការវាយប្រហារលើអ្នកទេសចរនៅតំបន់ កាស្មៀរ ដែលបណ្តាលឲ្យមនុស្ស 26 នាក់ស្លាប់ និងរាប់ស៊ិបនាក់ទៀតរងរបួស។ គួរបញ្ជាក់ផងដែរថា ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃអង្គារ ទី22 ខែមេសា ប្រទេសឥណ្ឌាបានប្រកាសពីវិធានការណ៍ជាបន្តបន្ទាប់ដើម្បីបញ្ជាក់ពីទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសប៉ាគីស្ថាន ដោយរួមទាំងការផ្អាកសន្ធិសញ្ញាចែករំលែកទឹកដ៏សំខាន់ និងការបិទច្រកព្រំដែនផ្លូវគោកតែមួយគត់របស់ខ្លួន។