លោកប្រធានាធិបតី ត្រាំ ចង់ឃើញលោកប្រធានាធិបតី ពូទីន ធ្វើកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមជាមួយអ៊ុយក្រែន
លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់កាលពីថ្ងៃចន្ទ ទី31 ខែមីនាថា លោកចង់ឃើញលោកប្រធានាធិបតីរុស្ស៊ី ពូទីន ធ្វើតាម និងយល់ព្រមបញ្ចប់សង្រ្គាមនៅប្រទេសអ៊ុយក្រែន។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក ត្រាំ បានបន្ថែមថា លោក មិនចង់បន្តជំហានទៅមុខជាមួយនឹងការបន្ថែមពន្ធ ដែលលោកធ្លាប់បានគម្រាមដាក់ លើអ្នកទិញប្រេងរបស់ប្រទេសរុស្ស៊ីនោះទេ ហើយលោកប្រធានាធិបតី ពូទីន គួរតែយល់លើបញ្ហានេះ។