ពន្ធរបស់លោកប្រធានាធិបតី ត្រាំ កំពុងគំរាមកំហែងដល់ពាណិជ្ជកម្មពិភពលោក និងទំនាក់ទំនងរវាងអាមេរិក និងសហភាពអឺរ៉ុប

International • April 08, 2025
ពន្ធរបស់លោកប្រធានាធិបតី ត្រាំ កំពុងគំរាមកំហែងដល់ពាណិជ្ជកម្មពិភពលោក និងទំនាក់ទំនងរវាងអាមេរិក និងសហភាពអឺរ៉ុប

ប្រជាជនអាល្លឺម៉ង់បាននិយាយថា ការដាក់ពន្ធរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្កការគំរាមកំហែងដល់ពាណិជ្ជកម្មពិភពលោក និងធ្វើឲ្យខូចទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ "ពន្ធគយ" ដោយដាក់ "ពន្ធមូលដ្ឋានអប្បបរមា" 10 ភាគរយលើដៃគូពាណិជ្ជកម្មទាំងអស់ និងពន្ធខ្ពស់ជាងនេះលើប្រទេស និងផលិតផលមួយចំនួន។ បទបញ្ជាប្រតិបត្តិនេះ បានចូលជាធរមានកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដោយធ្វើឲ្យការនាំចូលទាំងអស់ទៅកាន់សហរដ្ឋអាមេរិកត្រូវជាប់ពន្ធបន្ថែម 10 ភាគរយ។ 





x Enlarged Image