ភ្នំពេញ ៖
ជនដៃដល់ ដែលត្រូវជាប្អូនថ្លៃបានយកកាំបិតបុ័ងតោ មកកាប់បងថ្លៃដែលជាមនុស្សស្រី ជាច្រើនកាំបិត បណ្តាលអោយស្លាប់ក្នុងថ្លុកឈាម យ៉ាងសាហាវនឹកស្មានមិនដល់ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រាយការណ៍ទៅសមត្ថកិច្ច ចុះអន្តរាគម៍ ក្របួចជនសង្ស័យបានភ្លាមៗនៅកន្លែងកើតហេតុ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី២៩ ខែ មេសា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវបេតុង ចំណុចផ្ទះវីឡាមួយកន្លែង ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ជនរងគ្រោះឈ្មោះ៖ វ៉ា ស្រីនិច្ច អាយុ៣០ឆ្នាំ មុខរបរ កម្មាការនីរោងចក្រ ស្នាក់នៅកន្លែងកើតហេតុខាងលើ។ ចំណែកជនសង្ស័យឈ្មោះ៖ លុច អាយុ ២០ស្ដើង ។
តាមប្រភពព័ត៌មានពីជុំវិញកន្លែងកើតហេតុ បានអោយដឹងថាមុនពេលកើត ជនសង្ស័យជាជនដៃដល់ មិនដឹងថាគាត់មិនការគុំគួនអ្វីពីមុន នោះទេ ស្រាប់តែដល់ថ្ងៃកើតហេតុ បានយកកាំបិតបុ័ងតោ មកកាប់ទៅលើបងថ្លៃ ដែលជាមនុស្សស្រី ជាច្រើនកាំបិត ទោះបីខំស្រែកឲ្យគេជួយ ប៉ុន្តែមិនមានអ្នកណាហ៊ានចូលទៅជួយនោះទេ។ ក្រោយមក ក៏បាត់សំលេង ជនរងគ្រោះបានស្លាប់ក្នុងថ្លុកឈាមបាត់ទៅហើយ ភ្លាមៗនោះប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចខណ្ឌដង្កោ ឲ្យចុះមកជួយអន្តរាគម៍ភ្លាមៗ ។
បន្ទាប់ម កបុរសខាងលើជាជនដៃដល់បានរត់ចូលទៅផ្ទះអ្នកជិតខាង បំរុងនិងរត់គេចខ្លួន តែត្រូវកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌដង្កោ ក្របួចជាប់ភ្លាមៗតែម្ដង ។ក្រោយពេលកើតហេតុខាងលើនេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួន ទៅអធិការនគរបាលខណ្ឌដង្កោ ដើម្បីក៏សាងសុំណំរឿង បញ្ជូនទៅតុលាការចាត់ការទៅតាមនិតិវិធីផ៊ច្បាប់ ។ ដោយឡែក សពជនរងគ្រោះត្រូវបានសាច់ញ្ញាតិយកធ្វើបុណ្យទៅតាមប្រពៃណី នៅឯស្រុកកំណើត ៕