ភ្នំពេញ ៖
កម្លាំងសមត្ថកិច្ចបានធ្វេីការចុះបង្ក្រាបខុនដូមួកន្លែង និងឃាត់ខ្លួនជនជាតិបរទេសប្រុស-ស្រីជាង ១០០នាក់ ពាក់ព័ន្ធលួចលាក់បង្កប់អនឡាញខុសច្បាប់ ។
ប្រតិបត្តិការណ៍ឆ្មក់បង្រ្កាបនេះដែរបានធ្វើឡើងកាលពីវេលាម៉ោង ០៥ និង ៣០នាទីល្ងាចថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៥ នៅចំណុចខុនដូមួយកន្លែង តាមបណ្តោយផ្លូវលេខ ៤៩៤ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា កម្លាំងបានបើកការស្រាវជ្រាវ និងសើុបមើលទីតាំងខុនដូនេះជាយូរខែមកហើយ ទើបនៅថ្ងៃនេះទើបទទួលបានបទបញ្ជាពីថ្នាក់ដឹកនាំ អោយបញ្ចេញកម្លាំងទៅកាន់ទីតាំងខាងលើនេះ ឡោមព័ទ្ធបង្រ្កាបអោយខានតែបាន។ លុះមកដល់ថ្ងៃនេះ សមត្ថកិច្ចបានឆ្មក់បង្រ្កាប និងឃាត់បានជនជាតិបរទេសជាង ១០០នាក់ រួមនិងវត្ថុតាងមួយចំនួន បញ្ជូនតាមរថយន្តក្រុងទៅកាន់អគ្គស្នងការនគរបាលជាតិ ។
បច្ចុប្បន្ន ជនជាតិបរទេសប្រុស-ស្រីជាង ១០០នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អគ្គស្នងការនគរបាលជាតិ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕