ក្មេងប្រុសម្នាក់ទៀតហើយបានលង់ទឹកស្ទឹងសង្កែស្លាប់យ៉ាងអាណោចអាធ័ម

National • April 03, 2025
 ក្មេងប្រុសម្នាក់ទៀតហើយបានលង់ទឹកស្ទឹងសង្កែស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តបាត់ដំបង ៖ 

ក្មេងប្រុសអាយុប្រហែល០៤ឆ្នាំម្នាក់បានលង់ទឹកស្ទឹងសង្កែស្លា.ប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១៣និង០០នាទី ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ នៅចំណុចខាងមុខមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ហៅ(មន្ទីរពេទ្យធំ)ស្ថិតនៅក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុក្មេងប្រុសរងគ្រោះត្រូវបានឪពុកម្តាយនាំពីស្រុកបវេលដើម្បីមកទទួលយកបងប្រុសដែលសម្រាកព្យាបាលជំងឺដុះខ្នែងនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងត្រឡប់ទៅផ្ទះ លុះនៅវេលាម៉ោង ១១ ថ្ងៃត្រង់ ក៏បាននាំគ្នាមកអង្គុយហូបបាយនៅសួនច្បារមាត់ស្ទឹងសង្កែ លុះក្រោយមកក៏បាត់ក្មេងប្រុសមិនឃើញ ក៏នាំគ្នាចេញស្វែងរកជាច្រើនម៉ោង រហូតនៅវេលាម៉ោង ១៣និង០០នាទីរសៀលទើបរកឃើញស.ពក្មេងប្រុសនៅក្នុងទឹកស្ទឹងសង្កែតែម្តង ។

ក្រោយពេលរកឃើញ ស.ពក្មេងរងគ្រោះត្រូវបានឪពុកម្តាយនិងសាច់ញាតិបីដាក់ឡានដើម្បីយកទៅរៀបចំធ្វើបុណ្យទៅតាមប្រពៃណី៕ 









x Enlarged Image