ពលរដ្ឋឥណ្ឌារាប់ពាន់នាក់បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មតវ៉ា បន្ទាប់ពីការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធ សម្លាប់មនុស្សយ៉ាងហោចណាស់ 20 នាក់នៅក្នុងទីក្រុង ផាហាល់ហ្ក្រាម។ ក្រុមបាតុករបានស្រែកពាក្យស្លោកប្រឆាំងនឹងប្រទេសប៉ាគីស្ថាន ខ្លះទៀតទាមទារឲ្យរដ្ឋមន្រ្តីក្រសួងកិច្ចការរបស់ប្រទេសឥណ្ឌាចុះចេញពីតំណែង។ គួរបញ្ជាក់ផងដែរថា ក្រុមសកម្មប្រយុទ្ធដែលមានឈ្មោះ ក្រុមតស៊ូកាស្មៀរ បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារ ដែលធ្វើឡើងនៅក្នុងតំបន់ទេសចរណ៍ដ៏ពេញនិយមមួយនេះ។