ការដាច់ចរន្តអគ្គិសនីដ៏ធំ បានវាយប្រហារប្រទេសអេស្ប៉ាញកាលពីថ្ងៃចន្ទ ទី28 ខែមេសា ដែលបង្កឲ្យមានការរំខានយ៉ាងខ្លាំងដល់អាកាសយានដ្ឋាន និងចរាចរណ៍ទូទាំងប្រទេស។ ការដាច់ចរន្តអគ្គិសនីដ៏ធំនេះ ក៏បានប៉ះពាល់ដល់តំបន់មួយចំនួននៃប្រទេសព័រទុយហ្គាល់ផងដែរ ដោយធ្វើឲ្យមនុស្សរាប់លាននាក់គ្មានអគ្គិសនីប្រើប្រាស់ និងបង្កឲ្យមានភាពចលាចលក្នុងវិស័យដឹកជញ្ជូន។ នៅអាកាសយានដ្ឋានក្រុងម៉ាឌ្រីដ អ្នកដំណើររាប់រយនាក់ប្រឈមនឹងការរង់ចាំ បន្ទាប់ពីការដាច់ចរន្តអគ្គិសនីនេះ ខណៈដែលចរាចរណ៍ផ្លូវគោកទាំងក្នុង និងជុំវិញទីក្រុងម៉ាឌ្រីដ ក៏រងផលប៉ះពាល់យ៉ាងខ្លាំង។