កាលពីថ្ងៃព្រហស្បតិ៍ ទី3 ខែមេសា លោកប្រធានាធិបតីប្រទេសបារាំង អែមម៉ានូអែល ម៉ាក្រុង (Emmanuel Macron) បានហៅពន្ធដែលប្រកាសដោយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (Donald Trump) ថាជា អំពើ "ព្រៃផ្សៃ គ្មានមូលដ្ឋាន" និងជាការភ្ញាក់ផ្អើលមួយសម្រាប់ពាណិជ្ជកម្មអន្តរជាតិ។ លោកប្រធានាធិបតី ម៉ាក្រុង ក៏បានអំពាវនាវឲ្យក្រុមហ៊ុនអ៊ឺរ៉ុបទាំងអស់ ផ្អាកការវិនិយោគដែលបានគ្រោងទុកនៅក្នុងសហរដ្ឋអាមេរិក។ គួរបញ្ជាក់ផងដែរថា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី2 ខែមេសា បានបង្ហាញនូវពន្ធអប្បបរមា 10% លើទំនិញភាគច្រើនដែលនាំចូលទៅកាន់សហរដ្ឋអាមេរិក ជាមួយនឹងអត្រាខ្ពស់ជាង 20% សម្រាប់សហភាពអឺរ៉ុប។