យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃពុធ ទី30 ខែមេសានេះថា ប្រទេសកូរ៉េខាងជើងកាលពីដើមសប្តាហ៍នេះ បានធ្វើការបាញ់សាកល្បងប្រព័ន្ធសព្វាវុធលើកដំបូងរបស់នាវាចម្បាំង ឆូ យ៉ុន ខ្លាស "Choe Hyon class" ដែលខ្លួនទើបតែដាក់បង្ហាញកាលពីពេលថ្មីៗនេះ។ គួរបញ្ជាក់ផងដែរថា នាវា និងកាំជ្រួចមីស៊ីលប្រឆាំងតាមវាយប្រហារអាកាស ត្រូវបានបាញ់បង្ហោះ ជាមួយកាំភ្លើងធំ ជាផ្នែកមួយនៃការបាញ់សាកល្បង ក្រោមការត្រួតពិនិត្យរបស់មេដឹកនាំគីម ជុងអ៊ុន និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត។