បន្ទាយមានជ័យ៖ 

កម្លាំងនគរបាល បានឃាត់ពលករខ្មែរប្រុស.ស្រីចំនួន៤១នាក់ បម្រុងលួចឆ្លង ដែនទៅថៃ យកមកអប់រំឲ្យត្រលប់ទៅផ្ទះវិញ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នៅក្បែរអូរព្រំដែនភូមិសាស្ត្រភូមិកណ្តោល ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។


កម្លាំងប៉ុស្តិ៍នគរបាលឃុំអូរស្រឡៅ បានប្រាប់ថា៖នៅពេលចុះល្បាតការពារតាមក្រវ៉ាត់ ព្រំដែន បានប្រទះឃើញពលរដ្ឋចំនួន៤១នាក់ ស្រី១៨នាក់ ក្មេងប្រុស០៤នាក់ ក្មេងស្រី ០២នាក់ ដែលមេខ្យល់យកមកទុកបម្រុងលួចឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ។ ក្រោយទទួលការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ និងលោកវរៈសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ ដាក់វិធានការទប់ស្កាត់ពលករខ្មែរដែលលួចឆ្លងដែនដោយខុសច្បាប់ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ ។

កម្លាំងនគរបាលប៉ុស្តិ៍ បានបញ្ជាក់ថា៖ក្រោយឃាត់ខ្លួនពលករខ្មែរប្រុស/ស្រីចំនួន៤១នាក់ បានធ្វើការអប់រំណែនាំអោយបញ្ចប់សកម្មភាពលួចឆ្លងដែនដោយខុសច្បាប់ដែលប្រឈម គ្រោះថ្នាក់គ្រប់ពេលហើយមិនត្រូវចាញ់បោកមេខ្យល់ដែលនាំឆ្លងទៅការងារធ្វើខុសច្បាប់ ហើយកម្លាំងជំនាញកំពុងស្រាវជ្រាវរកចាប់ខ្លួនមេខ្យល់អោយបានដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ។

ពលករបញ្ជាក់ថា៖ ពួកខ្លួនត្រូវបានមេខ្យល់បម្រុងនាំឆ្លងទៅរកការងារធ្វើនៅប្រទេសថៃក្នុងម្នាក់ តំលៃ៣០០០ទៅ៤០០០បាត តាមជិតតាមឆ្ងាយ ដែលមេខ្យល់ខ្មែរជូនឆ្លងដែនចូលដីថៃ ហើយមានមេខ្យល់ថៃចាំដឹកបញ្ជូនដល់កន្លែងធ្វើការ នៅប្រទេសថៃ តែត្រូវសមត្ថកិច្ច ធ្វើការឃាត់ទុកអប់រំ អោយត្រឡប់ទៅស្រុកវិញ៕