ប្រធានាធិបតី ត្រាំ ប្រកាសបន្ថែមពន្ធលើប្រទេសចិន នឹងឱសានវាទពន្ធលើកោះតៃវ៉ាន់

International • April 09, 2025
ប្រធានាធិបតី ត្រាំ ប្រកាសបន្ថែមពន្ធលើប្រទេសចិន នឹងឱសានវាទពន្ធលើកោះតៃវ៉ាន់

កាលពីថ្ងៃអង្គារ ទី8 ខែមេសា លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានចោទប្រកាន់ប្រទេសចិន ពីបទកេងបន្លំរូបិយប័ណ្ណរបស់ខ្លួនដើម្បីទូទាត់ផលប៉ះពាល់នៃពន្ធគយរបស់សហរដ្ឋអាមេរិក។ អំឡុងពេលព្រឹត្តិការណ៍មួយនៅគណៈកម្មាធិការសភាសាធារណៈរដ្ឋ លោកប្រធានាធិបតី ត្រាំ បាននិយាយថា ប្រទេសចិនកំពុងប្រឈមមុខនឹងពន្ធ 104% ព្រមទាំងប្រកាសពីការដាក់ពន្ធលើឱសថ។ ទន្ទឹមនឹងនេះ លោក ត្រាំ ក៏បានប្រកាសថា លោកបានប្រាប់ក្រុមហ៊ុនតៃវ៉ាន់ថា ក្រុមហ៊ុននេះ នឹងប្រឈមនឹងការបង់ពន្ធរហូតដល់ទៅ 100 ភាគរយ ប្រសិនបើមិនយល់ព្រមសាងសង់រោងចក្ររបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិកនោះទេ។





x Enlarged Image