ខេត្តបាត់ដំបង ៖
រថយន្តដឹកដី ក្រុមឡានដឹកដី ណាល់ សំណាង បុកចូលផ្ទះប្រជាពលរដ្ឋ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១១ៈ០០នាទី ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ នៅចំណុចក្បែរវត្តអូរមុនី ស្ថិតក្នុងភូមិអូរមុនី១ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា រថយន្តដឹកដីម៉ាក NISSAN DIESEL ពណ៌ស ដែលមានផ្លាកលេខ ចង្កូតស្តាំ BB-0768 បើកបរដោយឈ្មោះ ហម គឹមឡេង ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ សង្ស័យគេចគ្នាក៏បានរ៉េចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋតែសំណាងល្អម្ចាស់មិនបាននៅ (ចាក់សោទុកចោល) ខូចខាតតែទ្វារផ្ទះស័ង្កសីខាងមុខ ទឹកសុទ្ធ និងម៉ូតូ០៣គ្រឿងខូចខាតបន្តិចបន្តួច ដែលម្ចាស់ផ្ទះឈ្មោះ ឈិត ឡេង ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិអូរមុនី១ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅធ្វើកំណត់ហេតុ យករថយន្តមករក្សាទុកនៅផ្នែកចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលស្រុកសង្កែ ដើម្បីរងចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់៕