ប្រធានាធិបតីប្រទេសអ៊ុយក្រែន លោក ហ្សេលេនស្គី បានបញ្ជាក់ជាលើកដំបូងកាលពីថ្ងៃចន្ទ ទី7 ខែមេសាថា កងកម្លាំងអ៊ុយក្រែន កំពុងធ្វើសកម្មភាពនៅក្នុងតំបន់ ប៊ែលហ្គូរុដ របស់ប្រទេសរុស្ស៊ី ខណៈដែលពួកគេកំពុងការពារទីប្រជុំជនអ៊ុយក្រែននៅជិតព្រំដែន។ កងកម្លាំងអ៊ុយក្រែននៅតែស្ថិតក្នុងផ្នែកខ្លះនៃតំបន់ ឃឺក របស់រុស្ស៊ី បន្ទាប់ពីរយៈពេល 8 ខែ នៃការវាយលុកឆ្លងព្រំដែនចូលក្នុងទឹកដីប្រទេសរុស្ស៊ី បើទោះបីជាកងទ័ពរុស្ស៊ី បានដណ្តើមយកទឹកដីដែលបាត់បង់ជាច្រើន មកវិញក៏ដោយ។