អគ្គីភ័យដ៏ធំ បានឆាបឆេះលំនៅដ្ឋានរាប់រយខ្នងនៅកណ្តាលទីក្រុងម៉ានីលកាលពីព្រឹកថ្ងៃពុធ ទី23 ខែមេសា ដោយធ្វើឲ្យប្រជាជនរាប់រយនាក់គ្មានផ្ទះសម្បែងជ្រកកោន។ អគ្គីភ័យបានឆាបឆេះតាមបណ្តោយសហគមន៍ក្នុងតំបន់កំពង់ផែរបស់ទីក្រុងម៉ានីល និងត្រូវបានពន្លត់ក្នុងរយៈពេល 9 ម៉ោងក្រោយមក។ យោងតាមអាជ្ញាធរក្នុងតំបន់បានឲ្យដឹងថា លំនៅដ្ឋានប្រមាណ 500 ខ្នង សម្រាប់មនុស្ស 1500 គ្រួសារ រងផលប៉ះពាល់ដោយការឆាបឆេះនេះ។ គួរបញ្ជាក់ផងដែរថា ប្រទេសហ្វីលីពីនមិនមានចំណាត់ការណ៍ច្បាស់លាស់ក្នុងការពង្រឹងសុវត្ថិភាពអគ្គីភ័យនៅក្នុងអគារ ផ្ទះ និងការិយាល័យនោះទេ ខណៈដែលកាលពីខែសីហាឆ្នាំមុន មនុស្ស 11 នាក់បានបាត់បង់ជីវិត បន្ទាប់ពីអគ្គីភ័យឆាបឆេះផ្ទះល្វែងកម្ពស់ 5 ជាន់មួយកន្លែងក្នុងទីក្រុងម៉ានីល។