ក្រោយពេលកើតមានព្រឹត្តិការណ៍រញ្ជួដីកម្រិតធ្ងន់ធ្ងរ កាលពីរសៀលថ្ងៃទី ២៨ ខែមីនា កន្លងទៅនេះ បានផ្តល់ផលប៉ះពាល់និងខូចខាតទ្រព្យសម្បត្តិជាច្រើន ទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ។
យ៉ាងណាមិញកាលពីថ្ងៃទី ៣១ ខែមីនា ថ្មីៗនេះ តារាចម្រៀងដ៏ល្បីល្បាញ លោក Jackson Wang (ជេកសាន់ វ៉ាង) ដែលជាសមាជិកក្រុម GOT7 (ហ្កតថ៍សេវីន) បានចូលរួមបរិច្ចាគទឹកប្រាក់ជួយដល់ប្រទេសថៃដែលបានជួបប្រទះនូវហេតុការណ៍ខាងលើនេះ។ ដំណឹងដែលលេចលឺមកថា តារាចម្រៀងប្រុសរូបនេះបានចូលរួមបរិច្ចាគទឹកប្រាក់ជួយទៅកាន់ប្រទេសថៃ ក្នុងហេតុការណ៍រញ្ជួយដីនេះ គឺដឹងតាមរយៈតារាសម្តែង និងពិធីករដ៏ល្បី គឺលោក ណុម កាន់ឆៃ ដោយតារាប្រុសរូបនេះបានប្រាប់ទស្សនិកជនតាមរយៈកម្មវិធីទូរទស្សន៍ Hone-Krasae (ហូនក្រៈស៊ែ)។
លោកបាននិយាយថា Jackson Wang (ជេកសាន់ វ៉ាង) បានធ្វើការទាក់ទងមកកាន់រូបលោក និងធ្វើការផ្ទេរទឹកប្រាក់ ១០០ ០០០ (មួយសែន) ដុល្លារអាមេរិក ដើម្បីជួយដល់ជនរងគ្រោះក្នុងព្រឹត្តិការណ៍រញ្ជួយដី។
គួរឱ្យដឹងថា តារាចម្រៀង Jackson Wang (ជេកសាន់ វ៉ាង) ដែលជាសមាជិកក្រុម GOT7 (ហ្កតថ៍សេវីន) មិនមែនទើបតែបង្ហាញមុខជួយទៅដល់សង្គមក្នុងករណីរញ្ជួយដីនេះនោះទេ ដោយកន្លងមកលោកតែងតែធ្វើការបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនទៅកាន់ប្រទេសនានាដែលតែងតែជួបការលំបាកផងដែរ៕