បាត់ដំបង ៖
យ៉ាងហោចណាស់មនុស្ស ០២នាក់ ប្តីប្រពន្ធបានស្លាប់ និងរបួសធ្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយខ្លួនឯងនៅវេលាម៉ោងប្រហែល ២១និង៣០នាទី ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៥៧B នៅចំណុចភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក LEXUS RX-300 ពណ៌ឆ្លូញ ០១គ្រឿង ពាក់ផ្លាកលេខ សៀមរាប 2A-8639 អ្នកបើកបរ ឈ្មោះ រឿន កក្កដា ភេទប្រុស អាយុប្រហែល២៥ឆ្នាំ និងអ្នករួមដំណើរជាប្រពន្ធ ឈ្មោះ សៀប សុខនី ភេទស្រី អាយុប្រហែល ២៣ឆ្នាំ បើកបរទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុបានជ្រុលចង្កូតក្រឡាប់ផ្ងារជើង បណ្តាលអោយអ្នកបើកបររងរបួសធ្ងន់ និងអ្នករួមដំណើរជាប្រពន្ធស្លាប់ភ្លាមៗ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានសហការជាមួយអាជ្ញាធរមូលដ្ឋាន ដឹកបញ្ជូនជនរងគ្រោះទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកសពត្រូវបានប្រគល់ ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕