កាលពីប៉ុន្មានថ្ងៃមុននេះ នៅលើ Instagram ផ្លូវការរបស់ក្រុមតារាចម្រៀង Pop-Rock ម៉ារ៉ូនហ្វាយវ៍ (Maroon 5) បានបង្ហោះរូបភាពមួយសន្លឹករបស់ អាដាម ឡឺវីន (Adam Levine) តារាចម្រៀងឯកនៅក្នុងក្រុម ឈរបែរខ្នងជាមួយតារាចម្រៀងស្រីអាថ៌កំបាំងម្នាក់ បានបង្កើតជាចម្ងល់ទៅកាន់អ្នកគាំទ្រ ចង់ដឹងថាស្រីម្នាក់នោះគឺជាតារាចម្រៀងរូបណា។ ប៉ុន្តែទោះបីជារូបភាពឈរបែរខ្នងមួយសន្លឹកនោះ មិនបង្ហាញពីអត្តសញ្ញាណរបស់តារាចម្រៀងស្រីអាថ៌កំបាំងរូបនោះក្តី ក៏មហាជននៅតែអាចមើលដឹងថា គឺជាតារាចម្រៀង លីហ្សា សមាជិកក្រុម BlackPink ។

យ៉ាងណាមិញការទស្សន៍ទាយរបស់មហាជន គឺពិតត្រឹមត្រូវ ដោយតារាស្រីរូបនោះគឺជា លីហ្សា ពិតមែន។ គួរឱ្យដឹងថា បទថ្មីរបស់ ម៉ារ៉ូនហ្វាយវ៍ (Maroon 5) ដែលច្រៀងរួមគ្នាជាមួយ លីហ្សា ជាលើកដំបូង នឹងត្រៀមបញ្ចេញឆាប់ៗខាងមុខនេះ ដោយបទមួយនោះមានចំណងជើងថា ផ្រាយស៍លីស (Priceless)៕